WHO គាំទ្រព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ទោះបីធ្វើឡើងក្នុងកំឡុងពេលកូវីដ-១៩ក្ដី

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) បាន​រៀបរាប់​កាលពី​ថ្ងៃពុធនេះ​ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ គួរតែជាគំរូ ​បង្ហាញ​ដល់​ពិភពលោក​នូ​វ​អ្វី​ ដែល​យើង​អាចជំនះបាន ប្រសិនបើ​មានផែនការ និងវិធានការណ៍​ត្រឹម​ត្រូវ​ ក្នុង​ការ​ទប់ស្កាត់​វីរុស​កូវីដ-១៩។

ថ្លែងទៅកាន់សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅក្នុងសម័យប្រជុំ​នៅរដ្ឋធានីជប៉ុនលោក​ Tedros បាននិយាយថា​ពិភ​ពលោកកំពុង​​ត្រូ​វការព្រឹត្តិការណ៍​អូឡាំពិក​ឥឡូវនេះណាស់ ​ជា​កា​អបអរ​នៃ​ក្តី​សង្ឃឹមមួយ​​​។ លោក បានមានប្រសាសន៍ថា៖ «កីឡាអូឡាំពិក​នេះ ផ្ដល់​នូវ​ថាមពល​ ដើម្បី​នាំ​ពិភពលោក​រួមគ្នា​ បំផុស និង​បង្ហាញ​នូវអ្វី ដែលអា​ចជំនះ​បាន»​។

លោកថ្លែងថា៖ «សូមឱ្យពន្លឺនៃក្តីសង្ឃឹមចេញពីទឹកដីនេះ បំភ្លឺដល់ពន្លឺថ្ងៃថ្មី​មួយ​ ដែល​ពិភពលោក​មាន​សុខ​សុវត្ថិភា​ព​ជា​ង​មុន​។ ​វាជាក្តីសង្ឃឹមដ៏ស្មោះត្រង់របស់ខ្ញុំ ដែល​ខ្ញុំ​ប៉ង​ឱ្យ​ព្រឹត្តិការណ៍​កីឡា​តូក្យូ​នេះ​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ​»​។

មកដល់ពេលនេះ គេរក​ឃើញ​ករណី​វិជ្ជមាន​ ៦៧ ករណី​នៅក្នុងប្រទេស​​ ដែល​មក​ដល់​ប្រទេស​ជប៉ុន​ចាប់​តាំង​ពី​ថ្ងៃទី ១ ខែកក្កដា មក ទោះបី​ជា​មាន​វិធានការណ៍តឹងរឹ​ងសម្រាប់​ទប់ស្កាត់​យ៉ាងណាក្ដី​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner