ចិនដាក់ដំណើរការរថភ្លើងល្បឿនលឿនបំផុតលើពិភពលោក ដែលរត់បានល្បឿន៦០០គីឡូម៉ែត្រក្នុងមួយម៉ោង (មានវីដេអូ)

ចិន៖ រថភ្លើងល្បឿនលឿនថ្មីមួយមានឈ្មោះថា Maglev របស់ប្រទេសចិន ចាប់ផ្តើមដាក់អោយដំណើរការហើយនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយវាត្រូវបានរចនាឡើងក្នុងល្បឿនដ៏អស្ចារ្យ៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈល្បឿន​អតិបរិមា​នេះ​ នឹង​ធ្វើអោយ​រថភ្លើង​ដែល​អភិវឌ្ឍ​ដោយ​ខ្លួនឯង​របស់​ចិន ​និង​ផលិត​នៅ​ទីក្រុង​ឆ្នេរ ឈី​ងតាវ ក្លាយ​ជា​យានជំនិះ​លើ​ដីគោក​លឿន​បំផុត​នៅលើ​ពិភពលោក ​។​

​​នៅក្នុង​ល្បឿន៦០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោងនោះ វា​នឹង​ចំណាយ​ពេល​ត្រឹមតែ២,៥ម៉ោង​ក្នុង​ការធ្វើដំណើរ​ពី​ទីក្រុង​ប៉េកាំង ​ទៅទីក្រុង​សៀង​ហៃតាម​រថភ្លើង ដែល​មាន​ចម្ងាយ​ជាង១ពាន់គីឡូម៉ែត្រ ​។​ ​បើ​ធ្វើ​ការប្រៀបធៀប ការធ្វើដំណើរ​បែបនេះ​នឹង​ចំណាយ​ពេល៣ម៉ោង​តាម​យន្តហោះ​ និង ៥,៥ម៉ោង​តាម​រថភ្លើង​ល្បឿន​លឿន​ធម្មតា ​។​

សូមជម្រាបផងដែរថា បណ្តា​ប្រទេស​នានា​ចាប់ពី​ជប៉ុន​រហូតដល់​អាល្លឺម៉ង់​ក៏​កំពុង​សម្លឹងមើល​ការកសាង​បណ្តាញ​ផ្លូវ​មេដែក​នេះ​ផង​ដែរ​ ​៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner