ដ្រូនជ្រមុជទឹករបស់ចិន អាចផ្លាស់ប្តូររបៀបប្រយុទ្ធគ្នាលើដែនសមុទ្រ
ក្រុមស្រាវជ្រាវមួយនៅប្រទេសចិន បានបង្ហាញពីគម្រោងដ្រូនជ្រមុជទឹករបស់ខ្លួន ដែលអាចសម្គាល់ តាមដាន និងវាយប្រហារសត្រូវ ដោយមិនចាំបាច់មានមនុស្សបញ្ជា។ នេះបើតាមឱ្យដឹងពីរសារព័ត៌មាន South China Morning Post។

គម្រោងសំងាត់ ដែលត្រូវបានផ្តល់មូលនិធិដោយយោធានេះ ត្រូវបានប្រកាសជាផ្នែកៗ កាលពីសប្តាហ៍មុន ជាមួយនឹងការចែកចាយព័ត៌មានតាមរយៈឯកសារស្ដីអំពីការសាកល្បងប្រើប្រាស់ប្រភេទដ្រូនជ្រមុជទឹកគ្មានមនុស្សបើក (UUV) ដែលហាក់ដូចជា ដាក់សាកល្បងនៅច្រកសមុទ្រតៃវ៉ាន់កាលពីជាងមួយទសវត្សរ៍មុនឯណ្ណោះ។
គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាប្រទេសចិនទើបបានប្រកាសលម្អិតអំពីការសាកល្បងនេះ ប៉ុន្តែភាពតានតឹងលើច្រកសមុទ្រតៃវ៉ាន់ថ្មីៗនេះ បានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ។ បណ្តាប្រទេសដូចជា សហរដ្ឋអាមេរិក និងជប៉ុន បានលើកឡើងពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ ផ្នែកយោធាប្រសិនបើ ក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ព្យាយាមដណ្តើមយកកោះនេះដោយកម្លាំងបាយ។
យោងតាមសាស្ត្រាចារ្យ Liang Guolong និងសហសេវិកមកពីសាកលវិទ្យាល័យវិស្វកម្មវិស្វកម្មនាវាមុជទឹកកំពូលរបស់ប្រទេសចិន បានឱ្យដឹងថាយន្ដហោះរ៉ូបូតទាំងនេះ កំពុងធ្វើវិវឌ្ឍន៍ម្ដងបន្ដិចៗ ប៉ុន្តែការធ្វើឱ្យប្រសើរបច្ចេកវិទ្យាអាចនឹងធ្វើឡើងជាកញ្ចប់សរុបតែម្ដង។ នាវាប្រភេទផ្សេងៗគ្នា អាចត្រូវប្រើប្រាស់ដើម្បីតាំងទីនៅក្នុងបាតសមុទ្រ និងដាក់ធ្វើឱ្យសកម្មក្នុងករណីមានការប៉ះទង្គិច ឬ សង្គ្រាម។

អ្នកស្រាវជ្រាវ បាននិយាយនៅក្នុងឯកសារ ដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិនៃសាកលវិទ្យាល័យវិស្វកម្ម Harbin Engineering University កាលពីថ្ងៃ សុក្រ ថា៖ «សេចក្តីត្រូវការនៃអភិវឌ្ឍន៍អាវុធក្រោមទឹកនេះ នឹងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់សង្គ្រាមអាវុធដោយគ្មានមនុស្សបញ្ជានៅថ្ងៃអនាគត»។
នាវាមុជទឹកភាគច្រើន មានកុំព្យូទ័រ ដើម្បីជួយកំណត់អត្តសញ្ញាណ ឬ តាមដានគោលដៅ ប៉ុន្តែប្រតិបត្តិករអាវុធទាំងនេះនៅតែត្រូវការប្រើភ្នែក និងត្រចៀក ដើម្បីធ្វើការវិនិច្ឆ័យលើបញ្ហាសំខាន់ៗ ដូចជា ការកំណត់នាវា ដែលសង្ស័យ នឹងការសម្រេចចិត្តចុងក្រោយវាយប្រហារលើគោលដៅដោយប្រធានក្រុម។
លោក Liang បានសរសេរថា ភាពស្មុគស្មាញនៃបរិយាកាសខាងក្រៅ មានន័យថា មនុស្សជាធម្មតាត្រូវការសំឡេង និងរូបភាពច្បាស់មួយ ដើម្បីទទួលបានលទ្ធផលល្អក្នុងការកំណត់សម្គាល់ និងតាមដានគោលដៅសត្រូវ។
យ៉ាងណាមិញ ដ្រូនជ្រមុជទឹក ដែលគ្មានមនុស្សបើកនេះ មាននាទីទទួលព័ត៌មាន រកមើលគោលដៅ វាយតម្លៃស្ថានភាព និងការត្រួតពិនិត្យប៉ារ៉ាម៉ែត្រ និងមានសមត្ថភាពធ្វើការសម្រេចចិត្តឯករាជ្យទាំងស្រុង ដែលផ្ដល់នូវបច្ចេកវិទ្យាទំនើប មិនដូចនាវាមុជទឹកបុរាណមួយចំនួន ដែលគ្មានប្រយោជន៍។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញគំរូរូបវិទ្យា ដែលដំណើរការបានល្អទាំងលើអាកាស និងទឹកនៅឡើយទេ ដូច្នេះដំណើរនៃការឆ្លងកាត់ដែនសមុទ្រស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។ ដោយឡែក ប្រទេសជាច្រើន ក៏ បានវិនិយោគយ៉ាងច្រើនក្នុងការស្រាវជ្រាវនៅក្នុងវិស័យនេះដូចគ្នា ដោយសង្ឃឹមថា ការអភិវឌ្ឍបច្ចេកវិទ្យានេះ អាចនឹងផ្លាស់ប្តូររបៀបនៃការសមរភូមិលើដែនដីសមុទ្រ។
ជាក់ស្ដែង ប្រទេសចិន កំពុងអភិវឌ្ឍយន្តហោះដ្រូន transmedium ដែលត្រូវបានបញ្ចេញ ដោយនាវាមុជទឹករាប់រយម៉ែត្រ ក្រោមផ្ទៃទឹក សម្រាប់ឃ្លាំមើលការទំនាក់ទំនង ឬ វាយប្រហារតាមអាកាសផងដែរ។ យោងតាមព័ត៌មាន ដែលបានបង្ហាញជាសាធារណៈ។
អ្នកវិទ្យាសាស្ត្រយោធាចិន ក៏កំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានល្បឿនលឿន ដែលអាចលោតចូល និងចេញពីទឹក ដើម្បីគេចពីប្រព័ន្ធការពាររបស់នាវាចម្បាំង ឬ នាវាផ្ទុកយន្តហោះទៀតផង។ ទោះបីជា ការដាក់ពង្រាយជាផ្លូវការនូវអាវុធបែបនេះ នៅមិនទាន់មានគេរាយការណ៍ជាចំហក្ដី ប៉ុន្តែអ្នកជំនាញយោធាមួយចំនួនជឿជាក់ថា ពួកគេនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រកងទ័ពជើងទឹក ដែលមានស្រាប់។