ប្រមុខ WHO ព្រមានថា វីរុសបម្លែងខ្លួនកាន់តែច្រើននឹងលេចចេញ ហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាងវីរុសបម្លែងថ្មី Delta (មានវីដេអូ)

អន្តរជាតិ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានព្រមានថា វីរុសបម្លែងថ្មីកាន់តែច្រើននឹងលេចចេញ ហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាងវីរុសបម្លែងថ្មី ឌែលតា (Delta) ដែលកំពុងបង្កការបំផ្លិចបំផ្លាញដូចឥឡូវនេះទៅទៀត ។

ការព្រមានខាងលើនេះរបស់លោក ថេដ្រូស ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាដ៏សំខាន់មួយ នៅឯកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៣៨ ដោយនាឱកាសនោះ ប្រមុខ WHO រូបនេះ បានគូសបញ្ជាក់ថា ជំងឺរាតត្បាតនេះ គឺជាការធ្វើតេស្តមួយ ហើយពិភពលោកកំពុងតែបរាជ័យ… មនុស្សជាង៤លាននាក់បានស្លាប់ ហើយនឹងមានអ្នកស្លាប់ទៀត ។

ទន្ទឹមនេះ លោក ថេដ្រូស ថែមទាំងបានសង្កត់ធ្ងន់ទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩អាចនឹងត្រូវបញ្ចប់ ប្រសិនបើក្រុមប្រទេសមហាអំណាសេដ្ឋកិច្ច G20 បង្ហាញពីភាពជាអ្នកដឹកនាំសមូហភាព និង មានការចែកចាយវ៉ាក់សាំងកាន់តែសមរម្យ ៕ ប្រភព៖ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner