លោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំកិច្ចប្រជុំជាមួយប្រធានក្រុមហ៊ុនធំៗរបស់ថៃ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩ (មានវីដេអូ)

ថៃ៖ នាយករដ្ឋមន្ត្រី​ថៃ​លោក ​ប្រា​យុទ្ធ ចាន់អូ​ចា នៅ​ថ្ងៃ​ពុធ​នេះ​ នឹង​ជួប​ប្រជុំ​ជាមួយ​នាយកប្រតិបត្តិ​ក្រុមហ៊ុន​ប្រេង ​និង​ហ្គាស ​PTT Plc និង​ក្រុមហ៊ុន King Power Group ព្រមទាំង​នាយកប្រតិបត្តិ​​ឈានមុខ​៤០​រូប​ទៀត ស្ថិតក្នុងគោលបំណងជជែកពិភាក្សាអំពី​ស្ថានការណ៍​ជំងឺកូវី​ដ​១៩ ​និង​ផលប៉ះពាល់​សេដ្ឋកិច្ច​មកលើ​ប្រទេស ​។​

ការកោះប្រជុំ​បន្ទាន់ខាងលើ​នេះ បាន​កើតឡើង​ស្របពេលដែលប្រទេស​ថៃ​ធ្លាក់​ក្នុង​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​រីករាលដាលនៃជំងឺកូ​វីដ១៩ ​កើនឡើង​ដល់​ជាង​១ម៉ឺនករណីក្នុង​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ ។ ក្នុង​ការផ្ទុះជំងឺកូ​វីដ​១៩​នៅ​រលក​ទី​៣ក្នុងប្រទេសថៃ ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១ ខែ​មេសាមក មានមនុស្ស​៤១ម៉ឺន៦១៤​នាក់​បាន​ឆ្លង  និង​៣ពាន់៥១៦​នាក់​បាន​បាត់បង់ជីវិត ។

​យោង​តាម​កាលវិភាគ​ការងារ​របស់​រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ប្រា​យុទ្ធ នឹង​ជួប​ប្រជុំ​ផ្ទាល់​នៅ​ម៉ោង​០២​រសៀល​ជាមួយ​ក្រុម​តំណាងក្រុមហ៊ុន PTT Plc​ និង ​នាយក​ប្រតិបត្តិក្រុមហ៊ុន​ King Power Group ​ដែល​​បាន​ស្នើសុំ​ផ្តល់​ជំនួយ ​ដើម្បី​គាំទ្រ​ការប្រយុទ្ធ​ប្រឆាំង​របស់​រដ្ឋាភិបាល​ទល់​នឹងវីរុស​កូវី​ដ​១៩​ ។​ នៅ​ម៉ោង​២៖២០​នាទី​រសៀលថ្ងៃដដែល ​លោក ប្រាយុទ្ធ ​នឹង​ធ្វើ​ការប្រជុំ​តាម​វីដេអូ​បន្ត​ផ្ទាល់​ជាមួយ​នាយក​ប្រតិបត្តិ​៤០​រូប ដើម្បី​ពិភាក្សា​រក​វិធី​ទប់ស្កាត់​ជំងឺកូវី​ដ​១៩ ​និង​បញ្ហា​ពាក់ព័ន្ធ​ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner