ប្រធានាធិបតីតួកគីអំពាវនាវឱ្យសហរដ្ឋអាមេរិកគាំទ្រខ្លួនដើម្បីការពារអាកាសយានដ្ឋានកាប៊ុល

ប្រធានាធិបតី​តួកគី​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ភស្តុភារ​ និង​ទំនាក់​ទំនង​ការ​ទូត​ដើម្បី​ឲ្យ​តួកគី​អាច​ដំណើរការ​ និង​ការពារ​អាកាសយានដ្ឋាន​កាប៊ុល​ បន្ទាប់​ពី​កង​ទ័ព​បរទេស​ផ្សេង​ទៀត​បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​។

តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​​ Aljazeera​  កាល​ពី​ថ្ងៃ​ទី​អង្គារនេះ​ ​​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ពី​ស៊ីប​ខាង​ជើង​ លោក​ប្រធានាធិបតី​តួកគី​បាន​និយាយ​ថា​ ទួរគី​នឹង​បំពេញ​បេសកកម្ម​នេះ​ដរាប​ណា​អាមេរិក​ដែល​ជា​ដៃ​គូរ​បស់​ណាតូ​បំពេញ​តាម​តម្រូវ​ការ​ទាំង​បី​។

ល័ក្ខខ័ណ្ឌ​ទាំង​នេះ​រួម​មាន​ ការ​គាំ​ទ្រ​របស់​សហរដ្ឋអាមេរិក​ក្នុង​ទំនាក់​ទំនង​ការ​ទូត​ គ្រឿង​បរិក្ខារ​ខាង​ដឹក​នាំសាស្ត្រ​ និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​។

ប្រធានាធិបតី​តួកគី​ លោក​ Recap​ Tayyip​ Erdogan​ បាន​និយាយ​ថា​ ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​នេះ​អាច​ត្រូវ​បាន​ឆ្លើយ​តប​ពី​សហរដ្ឋអាមេរិក​ តួកគីពិចារណា​ដំណើរ​ការ​ការពារ​អាកាសយានដ្ឋាន​កាប៊ុល​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner