សម្ព័ន្ធមិត្តរបស់លោក Trump ត្រូវជាប់ពន្ធនាគារពីបទធ្វើសកម្មភាពក្នុងនាមជាភ្នាក់ងាររបស់រដ្ឋាភិបាលបរទេស
លោក Tom Barrack អតីតទីប្រឹក្សារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានចោទប្រកាន់កាលពីថ្ងៃ អង្គារ ពីបទបញ្ចុះបញ្ចូលបរទេសខុសច្បាប់ក្នុងនាមជាមន្ត្រីសហភាពអារ៉ាប់រួម UAE សម្រាប់អ្វី ដែលរដ្ឋអាជ្ញាសហព័ន្ធពិពណ៌នាថា ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជះឥទ្ធិពលដល់តួនាទីគោលនយោបាយការបរទេសរបស់លោកតាំងពីឆ្នាំ ២០១៦ និងយុទ្ធនាការប្រធានាធិបតី និងរដ្ឋបាលជាបន្តបន្ទាប់។
លោក Barrack ត្រូវបានចោទប្រកាន់ក្នុងការចោទប្រកាន់ចំនួន ៧ ករណី រួមមានការដើរតួជាភ្នាក់ងាររបស់សហភាព UAE នៅចន្លោះខែមេសាឆ្នាំ ២០១៦ និងខែមេសាឆ្នាំ ២០១៨ និងបទរារាំងយុត្តិធម៌ និងធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅកាន់ភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ។
យោងតាមការចោទប្រកាន់នេះលោក Barrack បានទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សហភាព UAE ហើយបុរសម្នាក់ក្នុងចំណោម ២ នាក់ទៀត ដែលចូលដៃជាមួយលោកថាជា «អាវុធសម្ងាត់» ដើម្បីលើកកម្ពស់របៀបវារៈគោលនយោបាយការបរទេសរបស់ខ្លួននៅអាមេរិក។
យ៉ាងណាមិញ ស្ថានទូតអារ៉ាប់រួមនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនូវសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន CNN នោះទេ។