អធិការបតីអាល្លឺម៉ង់៖ ប្រទេសអាឡឺម៉ង់មានប្រព័ន្ធប្រកាសអាសន្នដែលសបស្រប

កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ​អធិការបតី​អាល្លឺម៉ង់​បាន​ការពារ​ប្រព័ន្ធ​ប្រកាស​អាសន្ន​របស់​អាល្លឺម៉ង់​ដែល​ជា​ការ​ប្រឆាំង​នឹង​ការ​រិះគន់​ពី​សំណាក់​ប្រជាជន​ បន្ទាប់​ពី​មាន​ទឹក​ជំនន់​កាល​ពី​សប្តាហ៍​មុន​។

​ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​នៃ​ Rhine-Westphalia​ លោក​ស្រី​ Angela​ Merkel​ បាន​និយាយ​ថា​ ប្រទេស​អាឡឺម៉ង់​មាន​ប្រព័ន្ធ​ប្រកាស​អាសន្ន​ដែល​សប​ស្រប​មួយ​ ប៉ុន្តែ​បាន​សន្យា​ពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​ដំណើរការ​ និង​មិន​ដំណើរការ​។

លោក​ស្រី​បាន​និយាយ​ថា​ រដ្ឋាភិបាល​នឹ​ង​ពិភាក្សា​គ្នា​ដោយ​ប្រើ​ប្រព័ន្ធ​ប្រកាស​អាសន្ន​ទឹក​ជំនន់​តាម​ទូរស័ព្ទ​ចល័ត​នា​ពេល​អនាគត​ បន្ទាប់​ពី​មាន​ការ​រិះ​គន់​ថា​ ប្រជាជន​នៅ​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់​មិន​បាន​ទទួល​ការ​ប្រកាស​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ឡើង​ឡើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ភាគ​ខាង​លិច​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​សប្តាហ៍​មុនមាន​ភ្លៀង​ធ្លាក់​យ៉ាង់​ខ្លាំង​ដែល​បង្ករ​ទៅ​ជា​ទឹក​ជំនន់​បណ្តាល​អោយ​មនុស្ស​យ៉ាង​តិច​ ១០០ នាក់​បាត់បង់ជីវិត​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner