ក្រសួងសាធារណការទាត់ចោលការទាមទារមនុស្សមួយក្រុមចង់ឲ្យមានការដឹកលើសទម្ងន់ (Video Inside)

ក្រសួងសាធារណការទាត់ចោលនូវការទាមទាររបស់មនុស្សមួយចំនួនដែលចង់ឲ្យក្រសួងអនុញ្ញាតការដឹក លើសទម្ងន់កំណត់។ ការដឹកលើសទម្ងន់ គឺជាមួលហេតុដែលនាំឲ្យផ្លូវឆាប់ខូច សឹករិចរិលនិងធ្វើឲ្យរដ្ឋខាត បង់ប្រាក់ច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗដោយសារតែការដឹកជញ្ជួនលើសកំណត់។

ការដឹកលើសទម្ងន់ ត្រូវ គេរកឃើញថាក៏ជាមួលហេតុនៃការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលតែងមានមនុស្សស្លាប់ដល់ពាន់នាក់ក្នុងមួយឆ្នាំ ៗ។ កាលពីថ្ងៃទី២០កក្កដា ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន បានប្រមូលផ្ដុំគ្នាយក រថយន្តមកបិទផ្លូវនិងធ្វើការតវ៉ានៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី២ ក្នុងភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ និង ខេត្តកណ្ដាល។

ពួកគេបានទាមទារ៣ចំណុចមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនគឺ ទី១ ស្នើសុំដំឡើង ទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ចន្លោះចាប់ពី៩ទៅ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់បន្ថែមពីលើច្បាប់ដែល បានកំណត់, ទី២ការស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្ត១ឆ្នាំ ក្នុងករណីផ្ទុកលើសទម្ងន់ លើសពី២០%ឡើងទៅ, និងទី៣ ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងមកឲ្យទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់ រថយន្តវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១កក្កដានេះ បានបញ្ជាក់ថា សំណើសុំទាំង៣ចំណុចនោះ មិនអាច ដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមា ត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងសាធារណការ បានឃាត់យានយន្ត ដឹកជញ្ជួនលើទម្ងន់ និងបន្តយកទៅរក្សាទុកចំនួនមួយឆ្នាំ មានចំនួន១៧៣គ្រឿង ដោយសារពួកគេបានដឹកលើស ទម្ងន់កំណត់លើសពី២០%ឡើងទៅ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner