ជិត៧ខែប្រមូលពន្ធបាន១ពាន់៥៩០លាន៣សែន៨ម៉ឺនដុល្លារអាមេរិក (Video Inside)

កម្ពុជាបានប្រមូលពន្ធជិត១ពាន់៦០០លានដុល្លារក្នុងរយៈពេលជិត៧ខែដើមឆ្នាំ២០២១។ យោងតាមអគ្គនាយក ដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី២០កក្កដាឆ្នាំ២០២១ ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង៦ពាន់៤៤១ ប៊ីលានរៀល ឬប្រមាណ១ពាន់៥៩០លាន៣សែន៨ម៉ឺនដុល្លារអាមេរិក, ក្នុងនោះការប្រមូលចំណូលពន្ធ-អាករ ក្នុងរយៈពេល២០ថ្ងៃនៃខែកក្កដា ទើបទទួលបានជាង៣០១ប៊ីលានរៀល ឬប្រមាណ៧៤លាន៣សែន២ម៉ឺន ដុល្លារអាមេរិកនោះទេ។ ដោយឡែកការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភទក្នុងខែមិថុនាកន្លងទៅ ទទួលបាន ៦៧៨ប៊ីលាននិង៨១០លានរៀល ឬប្រមាណជា១៦៧លាន៦សែន១ម៉ឺនដុល្លារអាមេរិក។

មន្ត្រីពន្ធដារបានថ្លែងថា យោងតាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១, កម្ពុជាមានផែនការប្រមូលពន្ធឲ្យបាន៩ពាន់ ៨៤ប៊ីលាននិង៤២០លានរៀល ឬប្រមាណ២ពាន់២៤៣លាន៧ម៉ឺនដុល្លារអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner