រយៈពេល៦ខែ កម្ពុជារកចំណូលពីកង់បានជាង២៤៧លានដុល្លារ (Video Inside)

កម្ពុជារកចំណូលបានជាង២៤៧លានដុល្លារ ពីការនាំចេញកង់នៅឆមាសទី១ ឆ្នាំ២០២១នេះ។ របាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានសរសេរថារវាងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បាននាំចេញកង់ ចំនួន ១លាន២៥ម៉ឹន៨ពាន់៩៧៦កង់ និងទទួលបានចំណូលចំនួន ២៤៧លាន៥១ម៉ឺន៥ពាន់១៩៣ដុល្លារ។ របាយការណ៍បានបន្តថានៅឆមាសទី១ ឆ្នាំ២០២១នេះទៀត កម្ពុជានៅបាននាំចេញកង់អគ្គិសនី បានចំនួន ៣៤កង់ និងទទួលបានចំណូលចំនួន ៤ម៉ឺន៥ពាន់២៨៧ដុល្លារ។

ទីផ្សារគោលដៅ ដែលកម្ពុជានាំចេញកង់ទៅ លក់រួមមាន៖ នៅសហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា។ កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧លាន៨ម៉ឺន២ពាន់២២៨ ដុល្លារអាមេរិក។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ស៊ាង ថៃ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការនាំចេញកង់ពីកម្ពុជា នៅតែមានកំណើនគួរឲ្យកត់សម្គាល់ បើទោះបីជា ពិភព លោកជួបនឹងវិបត្តិកូវីដ-១៩ក៏ដោយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner