ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីលួចទូរស័ព្ទដៃ និងរក្សាទុកគ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ព្រែកប្រា ឃាត់ខ្លួន

ភ្នំពេញ ៖ យោងតាមរបាយការណ៍លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១នេះ មានករណី លួច (ទូរស័ព្ទដៃ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវ លំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បង្កឡេីងកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ ម៉ោង១០និង០០នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ម៉ីន កាហ្វី ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៥៤ ផ្លូវ លំ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ តាំង មុយឆុង ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរស័ព្ទ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ លំ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុជនសង្ស័យឈ្មោះ ម៉ីន កាហ្វី បានប្រើ Account Facebook ឈ្មោះ KoKo Real ឆាត ទៅ Account Facebook ឈ្មោះ ប្រុស ស្វិត ដើម្បីទិញទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Samsung Note-១០ Plus ពណ៌ស តម្លៃ ៥១០ដុល្លារ។ លុះដល់ថ្ងៃទី ២០-០៧-២០២១ ម៉ោង១០និង០០នាទី ជនសង្ស័យឈ្មោះ ម៉ីន កាហ្វី ទាក់ទងទៅជនរងគ្រោះយកទូរស័ព្ទមកឲ្យនៅចំណុចកើតហេតុ ពេលជនរងគ្រោះមកដល់ក៏យកទូរស័ព្ទ ឲ្យជនសង្ស័យ រួចក៏លួចយកទូរស័ព្ទរបស់ជនរងគ្រោះម៉ាកខាងលើឲ្យទៅបក្ខពួកម្នាក់ទៀតឈ្មោះ អ៊ីម រួចនាំគ្នារត់គេចខ្លួន។

លុះដល់ថ្ងៃទី ២១-០៧-២០២១ ម៉ោង១២និង០០នាទី ជនសង្ស័យឈ្មោះ ម៉ីន កាហ្វី យកទូរស័ព្ទដៃម៉ាកខាងលើទៅរក លក់ឲ្យគេនៅម្តុំភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក៏ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនដកហូតវត្ថុតាងទូរស័ព្ទ ម៉ាក Samsung Note-១០ Plus ពណ៌ស (ជារបស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាក Huawie ពណ៌ស (ជារបស់ជនសង្ស័យ) និងត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ០២កញ្ចប់ថង់តូច ក្នុងហោប៉ៅខោជនសង្ស័យ រួច បញ្ជូនអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកបក្ខពួកជនសង្ស័យឈ្មោះ អ៊ីម រត់គេចខ្លួនបាត់។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កសាងសុំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner