អភិបាលខណ្ឌច្បារអំពៅ ចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ នៅព្រែកប្រា

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក​ ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ប្រាប់ប្រជាពលរដ្ឋថា ” យ័ន្តការពារសុខភាពអាយុជីវិតបងប្អូនដ៍ស័ក្តសិទ្ធបំផុត គឺត្រូវអនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣កុំ ៣ការពារ បងប្អូនទាំងអស់គ្នា និងជៀសផុតពីជំងឺកូវីដ-១៩ ” ។

ការថ្លែងជាថ្មីក្នុងន័យក្រើនរំលឹកអោយបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយខ្លួនឯងនេះបានលើកឡើងនៅគ្រាដែលលោកអភិបាលខណ្ឌ អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ដល់ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារ កាលពី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងវត្តកំសាន្ត មកពីភូមិព្រះពន្លាចំនួន ៣០គ្រួសារ និងភូមិជ្រោយបាសាក់១ ចំនួន ៣០គ្រួសារ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គ្មានសាច់ញាតិ បងប្អូន ណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានគែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់អោយក្រុមគ្រួសារ គ្រប់គ្នាបានត្រឹមតែអាលោះអាល័យតែប៉ុណ្ណោះ ។

លោកអភិបាលខណ្ឌបានបន្តថាដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានអនាម័យ អនុវត្តអោយខ្ជាប់ខ្ជួន នូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ អំណោយដែលបានយកទៅចែកជូន ក្នុង១គ្រួសារទទួលបានអង្ករ ១០គក្រ,ឃីត១កញ្ចប់ ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងម៉ាសចំនួន ២០ ៕ សណ្តោស-ប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner