អភិបាលខេត្តតាកែវ អញ្ជើញផ្ដល់វិទ្យុទាក់ទងចំនួន ២៥គ្រឿង ដល់ប្រជាការពារភូមិ ក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ

តាកែវ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញសំណេះសំណាល និងនាំយកវិទ្យុទាក់ទង ចំនួន ២៥គ្រឿង និងផ្ដល់ជូនថវិកាមួយចំនួនដល់ រដ្ឋបាលឃុំ។

មានមតិសំណេះសំណាល ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំក្រេីនរំលឹកដល់បងប្អូនប្រជាការពារទាំងអស់ ទោះបីជាបងប្អូនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនជាដៃគូសហការដែលមិនអាចខ្វះបានជាមួយ កំលាំងទាំងបី អាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរ មូលដ្ឋាន រួមទាំងត្រូវអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិ ឃុំ ដែលបងប្អូនរស់នៅ ដើម្បីភូមិឃុំយើងមានសុវត្តិភាព និងសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តារក្សាអនាម័យឲ្យបានជាប្រចាំ ដើម្បីការពារការឆ្លងពីជំងឺកូវីដ-១៩៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner