ខេត្តសៀមរាប ឆ្លងថ្មី៩៧នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩៧នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះម្នាក់និងតួលេខស្លាប់ថយចុះ២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប១៦នាក់, ស្រុកជីក្រែង៨នាក់, ស្រុកសូទ្រនិគម ម្នាក់, ស្រុកប្រាសាទបាគង២នាក់, ស្រុកពួក៦នាក់, ស្រុកវ៉ារិនម្នាក់, មកពីខេត្តកំពង់ធំ២នាក់  និងឆ្លងលើពលករ មកពីប្រទេសថៃ៦១នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានស្ត្រីអាយុ៥៦ឆ្នាំនៅស្រុកជីក្រែង និង ស្ត្រីអាយុ ៥៦ឆ្នាំម្នាក់ទៀត នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។

ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣ពាន់ ៤២០នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៦០៩នាក់និងស្លាប់៣៣នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner