ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងថ្មី១១៨នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១១៨នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងខ្ពស់ជាងម្សិលមិញចំនួន៦២នាក់។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១១៨នាក់ នោះ រួមមាន១២នាក់ជាកម្មកររោងចក្រ, ៦៩នាក់រក ឃើញវិជ្ជ មាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ១៣ នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មាន ស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៨៨ឆ្នាំនៅក្រុងស្វាយរៀង។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៤ពាន់១៣៩នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៣៦៥ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៦៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner