អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៩៣លាន៤១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន១៥ម៉ឺននាក់ និងជាសះស្បើយ១៧៥លាន៧២ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៩៣លាន៤១ម៉ឺន១៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន១៥ម៉ឺន១ពាន់៤៥៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧៥លាន៧២ម៉ឺន៤ពាន់២០៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៥លាន២១ម៉ឺន៣ពាន់៥៩៤នាក់ ស្លាប់ចំនួន៦២ម៉ឺន៦ពាន់១៧២នាក់ និងជាសះស្បើយចំនួន២៩លាន៤៧ម៉ឺន៨ពាន់១៧៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន២៩ម៉ឺន១ពាន់៧០៤នាក់ ស្លាប់៤១ម៉ឺន៩ពាន់៥០២នាក់ និងជាសះស្បើយ៣០លាន៤៦ម៉ឺន៣០៤នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៩លាន៥២ម៉ឺន៤ពាន់៩២នាក់ ស្លាប់ចំនួន៥៤ម៉ឺន៧ពាន់១៣៤នាក់ និងជាសះស្បើយ១៨លាន២៥ម៉ឺន៩ពាន់៧១១នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner