ឃីម បូរ៉ា អះអាងថា អាចនឹងលំបាកខ្លាំង ពីព្រោះអេលីត ចំរើន ជំនាញឆ្វេង

អ្នកប្រដាល់គុនខ្មែរមកពីខេត្តបន្ទាយមានជ័យ នាគមាស ឃីម បូរ៉ា នៅថ្ងៃ អាទិត្យ ទី២៥ ខែ កក្តដា ឆ្នាំ២០២១នេះ នឹងឡើងជួបតតាំងជាមួយ អ្នកប្រដាល់គុនខ្មែរជើងខ្លាំង មុខសេត អេ លីតចំរើន ក្នុងកម្មវិធីប្រដាល់គុនខ្មែរអលស្តារ រៀបចំដោយ លោក ស៊ន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់គុនខ្មែរនាយករដ្ឋានអង្គរក្ស ។


អ្នកប្រយុទ្ធរហ័សនាម នាគមាស ឃីម បូរ៉ា លើកឡើងថា ជំនួបដំបូងជាមួយ អេលីត ចំរើន អ្វីដែលខ្លួនបារម្មណ៍នោះ គឺចំរើន ជំនាញប្រើឆ្វេង ហើយថែមទាំងល្អគ្រប់ទម្រង់ផងដែរ ។ ដូច្នោះ ជំនួបនេះ អាចនឹងលំបាកខ្លាំងជាងការប្រកួតជាមួយជើងខ្លាំងផ្សេងៗដែលមានជំនាញស្តាំ ប៉ុន្តែទោះជាជំនាញខុសគ្នាក្តី ក៏ឃីម បូរ៉ា នឹងប្រឹងប្រែងប្រកួតអោយអស់ពីលទ្ធផល ដើម្បីដណ្តើមយកជ័យជំនះអោយបាន ។ ឃីម បូរ៉ា លើកឡើងទៀតថា ជំនួបលើកនេះ នឹងធ្វើឲ្យកក្រើក សង្វៀនកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ជាក់ជាមិនខាន ។


គួរបញ្ជាក់ថា សម្រាប់កម្មវិធីប្រដាល់គុនខ្មែរអលស្តារ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១ខាងមុខនេះ មាន៦គូសិតសឹងតែជាគូជាពិសេស និងលំដាប់ជួរខាងមុខនៅកម្ពុជា ដូចជាកីឡាករ អេលីត ចំរើន ប៉ះ ឃីម បូរ៉ា ផល សុភ័ណ ប៉ះ ឡៅ ចិត្រា សែន រ៉ាដេត ប៉ះ ខ្លាំ ខាំនាង ក្នុងនោះប្រដាល់ឃីតប៊ុកស៊ីង២គូ និងគុនខ្មែរចំនួន៤គូ រីឯតម្លៃខ្លួនកីឡាករវិញ ក្មេងៗទទួលបាន ៦០ម៉ឺនរៀល និងចាញ់៥០ម៉ឺនរៀល រីឯកីឡាករគុនខ្មែរលំដាប់ៗជួរមុខ ទទួលបាន៥០០ដុល្លារ និងអ្នកចាញ់ ៤០០ដុល្លារ ដោយកម្មវិធីទាំងមូលគ្រោងចំណាយជាង ៦០០០ដុល្លារ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner