តំណាងឯកឧត្តម ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្ត ក្នុងខេត្តកំពង់ធំ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា បានចាត់តំណាង នាំយកនូវទៀនព្រះវស្សា ទេយ្យទាន ប្រគេនដល់ព្រះសង្ឃចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សាដែលនិងឈានមកដល់ក្នុងពេលឆាប់ៗនេះ។

ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទីឹ២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន សុជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកជំទាវ អមដំណើរដោយឯកឧត្តម ហុក ប៊ុនលី នាយករងខុទ្ទកាល័យ ឯកឧត្តមនីតិកោសលបណ្ឌិតអនុប្រធានទី១ រដ្ឋសភា បានអញ្ជើញប្រគេនទេយ្យទាន និងទៀនព្រះវស្សា ជាតំណាងដល់វត្តចំនួន ១២ នៅក្នុងខេត្តកំពង់ធំ បានប្រារព្ធធ្វើនៅក្នុងវត្តឥន្រ្តីយ៍សំវរ:(ហៅវត្តកំពង់ធំ)។

ឯកឧត្តម ងួន សុជាតិ បានមានប្រសាសន៍លើកឡើងថាជារៀងរាល់ឆ្នាំក្នុងនាមជាពុទ្ធបរិស័ទ ប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្តិតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ឯកឧត្តមនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា តែងតែនាំយកនូវទៀនព្រះវស្សា ទេយ្យទានដែលរួមមានជាបច្ច័យ គ្រឿងឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានា ជាពិសេសវត្តនៅក្នុងខេត្តកំពង់ធំនេះ។

ឯកឧត្តមងួន សុជាតិ បានធ្វើការផ្តាំផ្ញើរប្រគេនដល់ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងអាកុល និងរក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner