ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យបង្កើត “គណបក្សកម្ពុជានិយម” ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០២៣

ភ្នំពេញ៖ “គណបក្សកម្ពុជានិយម” ដែលមានឈ្មោះជាអក្សរកាត់ថា ប.ក  ត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើត

ជាផ្លូវការហើយ តាមរយៈលិខិតចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ របស់ តំណាងស្ថាបនិកគណបក្ស។

។ នេះបើយោងតាម លិខិតជម្រាបដល់ លោក អូក អី ជាតំណាងស្ថាបនិកគណបក្ស ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

ការសម្រេចឲ្យបង្កើតគណបក្សនេះមានដោយ ផ្អែកតាមបញ្ញត្តិមាត្រា៩នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាព បានដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល ក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌ ស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សូមបញ្ជាក់ថា គណបក្សកម្ពុជានិយម មានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅពិភពថ្មីកួរស្រូវ៣ ផ្ទះលេខ៥២-៥៤ ផ្លូវបេតុង ៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner