គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រ កម្ពុជា (គអឆក) អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាផ្លូវ និងស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ

គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាផ្លូវនិងស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ។

ក្នុងដំណើរចុះពិនិត្យមើលអំពីវឌ្ឍនភាពរចនាសម្ព័ន្ធនានេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងប្រធានគណកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង     បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីអមដំណើរជាច្រើនរូបទៀត។

ដំណើរការចុះពិនិត្យមើលអំពីវឌ្ឍនភាពរចនាសម្ព័ន្ធនានេះមាន៖

១.      លទ្ធផលនៃការស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

២. ការកងសាងផ្លូវមួយខែ្សទៀតភ្ជាប់ពីចំណុចឆ្នេរសុខាព័ទ្ធជុំវិញពយតាម៉ូង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៣. ការកសាងស្ថានីយ៍ទឹកកខ្វក់ចំនួន២កន្លែង ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងកំពុងរៀបចំធ្វើកសាងស្ថានីយ៍ចម្រោះទឹកកខ្វក់ទី៣មួយកន្លែងទៀត។

៤.      ការកសាងនៅទីលានចាក់សំរាម ដែលមានទីតាំងនៅជាង៤០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។

៥.      ការកែលំអរឆ្នេរសមុទ្រ បើកឆ្នេរឡើងវិញ ការស្ថាបនាសួន បន្ទប់ទឹកសាធារណៈ បំពាក់អគ្គីសនី ។

៦.      រៀបចំគោលនយោបាយប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គ្រោងអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចគំរូ ពិសេសពហុបំណងនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈគម្រោងការនេះនឹងធ្វើឲ្យខេត្តក្រុងព្រះសីហនុ កាន់តែមានការទាក់ទាញបន្ថែមទៀតទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគពហុវិស័យនាថ្ងៃអនាគត៕ ខៀវ សាវ៉ុន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner