ជប៉ុនគ្រោងផ្តល់ជំនួយឥតសំណង៣លានសម្រាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១ (Video Inside)

រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់ជំនួយឥតសំណងជាង៣លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង អាហារូប ករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឆ្នាំ២០២១។

យោងតាមក្រសួងការបរទេស ពិធីចុះហត្ថលេខាលើលិខិតប្ដូរ សារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ គ្រោងនឹងធ្វើនៅថ្ងៃទី២៦កក្កដាដើមសប្តាហ៍ក្រោយ រវាងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ និងរដ្ឋមន្ត្រីការបរទេសលោកប្រាក់សុខុន នៅទី ស្ដីការក្រសួងការបរទេស។

ក្រសួងការបរទេស បានចាត់ទុកហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋា ភិបាលជប៉ុននោះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៃប្រទេស កម្ពុជា ក៏ដូចជាការជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណីរវាង ប្រទេសទាំងពីរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner