ខេត្តស្វាយរៀង មានអ្នកឆ្លងថ្មី៧៩នាក់ (Video Inside)

ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៩នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខថយចុះ៣៩នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧៩នាក់នោះ រួមមាន១១នាក់ជាកម្មកររោងចក្រ, ២៩នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច នៃស្រុក រមាសហែក, ១៦នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, និងក្រៅពីនោះនៅ អ្នកឆ្លងមាននៅក្នុង ស្រុកនិងក្រុង មួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់វិញ រួមមានស្ត្រីអាយុ៦០ឆ្នាំនៅក្រុងស្វាយរៀង និង ជាស្ត្រីអាយុ ៦៩ឆ្នាំ នៃស្រុកចន្ទ្រា។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់២១៨នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៤៣៣នាក់ និងមានអ្នកស្លាប់សរុបចំនួ៦៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner