ខេត្តព្រះវិហារ ឆ្លងថ្មី១៤នាក់ (Video Inside)

ខេត្តព្រះវិហារ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយ។ នេះជាតួលេខកើនចំនួន ៥នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ៩នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ថ្មីទាំងនោះ ជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ២នាក់, ស្រុកជាំក្សាន្ត ៥នាក់, ស្រុកគូលែន ២នាក់ និងបានឆ្លងលើពលរដ្ឋមកពីខេត្តព្រៃវែងចំនួន ៥នាក់ ។ រហូតមកទល់នឹងពេលនេះ

ខេត្តព្រះវិហារ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១៩៦នាក់ ក្រោយមានអ្នកជាសះស្បើយឡើងវិញ ២នាក់ នៅថ្ងៃនេះ និងមានអ្នកស្លាប់ចំនួន ម្នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner