ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី៤៤ និងស្លាប់៤នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤៤នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនខ្ពស់ជាម្សិលមិញចំនួន ៤នាក់ ។

យោងតាមរដ្ឋ បាលខេត្ត អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាពលរដ្ឋរស់នៅក្រុងកំពង់ឆ្នាំងចំនួន ១៤នាក់, ស្រុកកំពង់ត្រឡាច ម្នាក់, ស្រុកកំពង់លែង ម្នាក់, ស្រុកជលគីរី ៣នាក់, ស្រុកទឹកផុស ១២នាក់, ស្រុកបរិបូរណ៍ ម្នាក់, ស្រុករលាប្អៀរ ៨នាក់ និងស្រុកសាមគ្គីមានជ័យចំនួន ៤នាក់ ។ ចំណែកអ្នកស្លាប់ថ្មី ៤នាក់ ថែមទៀតនោះ វិញ គឺរួមមាន ស្រី្តអាយុ ៣៥ឆ្នាំ ជាអ្នកស្រុកកំពង់ត្រឡាច, បុរស អាយុ ៣៧ឆ្នាំ ជាអ្នកស្រុកបរិបូណ៍ និងស្រ្តី២ នាក់ទៀត អាយុ ៥៨ឆ្នាំ  និង៥៣ឆ្នាំ ដែលអ្នកទាំងពីរជាអ្នកក្រុងកំពង់ឆ្នាំង ។

ខេត្តកំពង់ឆ្នាំង គិតរហូតមកដល់ ពេល នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនដល់ចំនួន ១ពាន់ ៥៤៤នាក់ និងមានអ្នកស្លាប់កើនដល់ ៣៣នាក់ ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner