ខេត្តបន្ទាយមានជ័យ ឆ្លងថ្មី៧៤នាក់ (Video Inside)

ខេត្តបន្ទាយមានជ័យបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧៤នាក់ ថ្មីទៀតក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះចំនួន ៣នាក់ ធៀបនឹងការរកឃើញកាលពីម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នក ទើបរកឃើញឆ្លងទាំងនោះ គឺជាពលរដ្ឋមានទីលំនៅក្នុងស្រុកម៉ាឡៃ ៨នាក់, ក្រុងសិរីសោភ័ណ ១២នាក់, ក្រុង ប៉ោយប៉ែត ៥២នាក់ ស្រុកមង្គលបុរីម្នាក់ និងស្រុកអូជ្រៅម្នាក់ ។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ បានព្យាបាល អ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ២៩១ ផងដែរ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner