ខេត្តកំពង់ធំ ឆ្លងថ្មី៣២នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ធំ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣២នាក់ និងមានអ្នកស្លាប់ ២នាក់ ថែមទៀត ក្នុងរយៈ ពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងថយចុះចំនួន ១២នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋ បាលខេត្ត អ្នកឆ្លងជំងឺកូវីដ១៩ ទាំងនោះជាពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងសែន ២នាក់, ស្រុកកំពង់ស្វាយ ១០នាក់, ស្រុកបារាយណ៍ ១០នាក់, ស្រុកតាំងគោក ម្នាក់, ស្រុកតាំងគោក ៥នាក់ និងជាអ្នកដំណើរមកពីខេត្តព្រះវិហារ ម្នាក់ ។

ខេត្តកំពង់ធំគិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១ពាន់ ៥៦៥នាក់ហើយ ក្នុង នោះមានអ្នកជាសះស្បើយចំនួន ១ពាន់២៦នាក់ និងមានអ្នកស្លាប់បានកើនដល់ ១៨នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner