ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១៩៤នាក់ និងស្លាប់១នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន  ១៩៤នាក់ និងមានអ្នកស្លាប់ម្នាក់ ថែមទៀត ក្នុង រយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លង កើនខ្ពស់ចំនួន ៤៦នាក់ ធៀបនឹងម្សិលមិញ ដែលបាន រកឃើញអ្នកឆ្លងចំនួន ១៤០នាក់ ។

យោងតាមរដ្ឋបាលខេត្ត, អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ គឺជាករណីឆ្លងនៅ ក្នុងសហគមន៍ចំនួន ២៣នាក់ដែលជាពលរដ្ឋនៅក្នុងស្រុកបន្ទាយអំពិលម្នាក់, ក្រុងសំរោង ២នាក់, ស្រុកអន្លង់វែង ១១នាក់, ស្រុកត្រពាំប្រាសាទ៤នាក់, និងបានឆ្លងលើអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យម្នាក់, ខេត្តសៀមរាប ម្នាក់, និងមកពីរាជធានីភ្នំពេញចំនួន ២នាក់ ។ ដោយឡែកចំពោះអ្នកឆ្លងថ្មី១៧១នាក់ ផ្សេងទៀត គឺជាពលករ ដែលទើបត្រឡប់មកពីប្រទេសថៃ និងពលករដែលកំពុងធ្វើចត្តាឡីស័ក ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់ទៀនោះវិញ គឺស្រ្តីអាយុ ៦០ឆ្នាំ ជាអ្នកស្រុកអន្លង់វែង ។

ខេត្តឧត្តមានជ័យ គិតរហូតមកទល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៣ពាន់ ៤៨៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៦២២នាក់ ក្រោយការមានអ្នកជំងឺ ៣៣ នាក់ បានជាសះស្បើយនៅថ្ងៃនេះ និងមានអ្នកស្លាប់បានកើនដល់ចំនួន ៨នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner