ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ សីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានជោគជ័យរាល់ការងារទាំងឡាយ ប៉ុន្តែភាពប្រកដប្រជាទាំងនេះទាក់ទងនឹងឥរិយារបស់អ្នក ក្នុងនោះដែរសូមជៀសដាច់ខាតការនិយាយវែកញែក បើទោះបីជាលោកអ្នកមានគំនិតយោបល់ត្រឹមត្រូវក្តី។ ក្រៅពីនេះ អ្នកអាចផ្លាស់ប្តូរការងារ ឬបង្កើតមុខរបរថ្មីបានមិនមានជំទាស់អ្វីទេ ប៉ុន្តែបើកាន់តែល្អនោះសូមលោកអ្នកធ្វើការសហការ។ កុំចោលការធ្វើពាណិជ្ជកម្ម និងបង្កើនទំនាក់ទំនងនឹងមនុស្សដែលស្ថិតក្នុងចំណោមការងាររបស់អ្នក។ ក្រៅពីនេះដើម្បីធានាភាពរីកចម្រើនឲ្យបានយូរសូមស្វែងសូមគិតគូរពីការតុបតែងខ្លួន។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកល្អជាមធ្យម។ មុខរបរ និងកិច្ចការងារនានានឹងទទួលបានអំណោយផលល្អប្រសើរណាស់។ ថ្ងៃនេះរាល់បញ្ហាតូចធំនឹងអាចជួយសង្រ្គោះបានដោយមនុស្សនៅក្បែរខ្លួនតែម្តង អាស្រ័យហេតុនេះសូមរក្សាផ្លូវចិត្ត ហើយធ្វើសេចក្តីល្អចំពោះមនុស្សនៅក្បែរខ្លួនអ្នក។ ផ្ទុយទៅវិញ រាល់កិច្ចការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក គួរតែព្យាយាមបញ្ចប់ ហើយក៏មិនបាច់សុំជំនួយដែរ។ លើសពីនេះ សូមរក្សាសុខភាព លោកអ្នកកំពុងវាយប្រហារដោយអារម្មណ៍រវើរវាយ។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចធ្វើកិច្ចការនានាបានដោយមិនមានអ្វីជំទាស់ ហើយមិនបាច់រកមើលកាលទេសនោះទេ ពេលណាក៏អ្នកអាចាប់ផ្តើមបានដែរ។ ចំពោះលោកអ្នកធ្វើការរាជការ និងឯកជននឹងអាចទទួលបានដំណឹងល្អទាក់ទងនឹងឳកាសការងារដ៏រីករាយនៅរវាងចុងបញ្ចប់ការងារល្ងាចនេះ។ ចំណែកអ្នកប្រកបអាជីវកម្មនឹងទទួលបានប្រាក់ចំណេញដែលស្ថិតស្ថេរផងដែរ។ ក្នុងនោះដែរ​ លោកអ្នកគួរយកចិត្តទុកដាក់ ពិភាក្សាការងារ ផ្តោះប្តូរយោបល់ខ្លះជាមួយថា្នក់ដឹកនាំទើបប្រសើរជាង។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលខ្លាំងណាស់ចំពោះហិរញ្ញវត្ថុ ដូច្នេះសូមចាប់យកឳកាសការងារនានាដែលទាក់ទងនឹងការប្រើប្រាស់លុយកាក់ ដូចជាការបណ្តាក់ទុន ឬលក់ចេញទិញចូលអចលនទ្រព្យជាដើម។ ដោយឡែកប្រសិនបើអ្នកមានការលំបាកខ្លះក្នុងការដំណើរការការងារ​ សូមព្យាយាមរក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន ហើយចំណាយពេលប្រមូលពត៌មាន។ ប្រសិនបើអ្នកអាចក្រោបក្តាប់ពត៌មានបាន ផលលំបាកនឹងមិនកើតមាននោះទេ។ ដោយឡែក សូមព្យាយាមរកពេលសម្រាកបន្ថែម។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះគ្មានអ្វីអាចបង្អាក់មុខរបរការងារ និងអាជីវកម្មរបស់លោកអ្នកបានទេ។ អ្នកអាចធ្វើការបណ្តាក់ទុនលើកិច្ចការងារថ្មី ក៏ដូចជាអាចបោះបង់ការងារចាស់ផងដែរ ពីព្រោះការងារថ្មីក៏នឹងផ្តល់ផលដ៏ប្រសើរ។ សូមកុំទាន់ទុកចិត្តនឹងសមត្ថភាពការងារដែលអ្នកអាចធ្វើបាន គម្រោងការងារច្បាស់លាស់មិនត្រូវបោះបង់ចោលនោះទេ ជាពិសេសហាមដាច់ខាតបោះបង់ការងារចាស់ នៅពេលការងារថ្មីមិនទាន់អាចកំណត់បាន។ លោកអ្នកក៏គួរគ្រប់គ្រង ឬកាត់បន្ថយការជឿទុកចិត្តមនុស្សផងដែរ។ ភាពប្រហែសនេះ អាចនឹងនាំទុក្ខដល់អ្នក។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកមានដំណើរការយ៉ាងរលូន ព្រមទាំងមានមនុស្សជាច្រើនគាំទ្រ។ ប្រសិនបើអ្នកមិនអាចសម្រេចចិត្តក្នុងកិច្ចការអ្វីមួយសូមពន្យាពេលសិន និងរកមនុស្សពិភាក្សាជាជាងឆេវឆាវ ប្រថុយប្រថាន។ លើសពីនេះ គួរធ្វើទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ហើយព្យាយាមចង្អុលបង្ហាញគោលគំនិតដ៏រឹងមាំត្រឹមត្រូវរបស់អ្នក ពីព្រោះភាពស្ងាត់កំពុងធ្វើឲ្យបាត់បង់ទំនុកចិត្តធ្ងន់ធ្ងរ។  ក្នុងនោះ ប្រសិនបើអ្នកចង់បង្កើតពិធីមង្គល សូមជ្រើសរើសតែពេលព្រឹកប៉ុណ្ណោះ។​

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរដំណើរការទៅជាធម្មតា។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តរក្សា ឬផ្លាស់ប្តូរកិច្ចការងារតាមក្តីប្រាថ្នា ហើយលទ្ធផលដែលទទួលបានគឺជាលទ្ធផលវិជ្ជមាន ដូច្នេះមិនគួរមិនកង្វល់ចំពោះករណីនេះទេ។ ក្រៅពីនេះ សូមមានចិត្តសណ្តោស អធ្យាស្រ័យឲ្យបានខ្ពស់ និងកុំពាក់ព័ន្ធបញ្ហារបស់អ្នកដទៃ បើទោះជាមនុស្សដែលអ្នកស្គាល់ច្បាស់ក៏ដោយ។ ក្រៅពីនេះអ្នកមានលទ្ធភាពធ្វើឲ្យមនុស្សជាច្រើនជឿទុកចិត្ត។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកស្ថិតក្នុងសញ្ញាណល្អប្រសើរណាស់ កុំមានភាពស្ទាក់ស្ទើរក្នុងការចាប់យកឳកាសការងារ និងការបណ្តាក់ទុន។ លោកអ្នកអាចនឹងជួបបញ្ហាប្រទាក់ក្រឡាតិចតួច ប៉ុន្តែសូមកុំបារម្ភ ពីព្រោះមានមនុស្សចាំជួយយកអាសារអ្នកបាន។ ដោយឡែក សូមប្រយ័ត្នតែចំពោះមនុស្សផ្ទុយភេទដែលធ្លាប់មានបញ្ហាជាមួយអ្នក ពីព្រោះលោកអ្នកកំពុងអតុល្យភាពក្នុងទំនាក់ទំនង និងភាពស្មោះត្រង់។​

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានាប្រព្រឹត្តិទៅដោយភាពមានសូវច្បាស់លាស់។ ចំណែកបញ្ហាតូចធំក៏មិនទាន់អាចកំណត់បានក្នុងខណៈនេះ​ អាស្រ័យហេតុនេះសូមតបមាត់ក និងកុំចូលរួមនឹងការប្រជុំពិភាក្សាដែលមិនចាំបាច់។ ដោយឡែក សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ដោយរួមទាំងបេសសកម្មការងារក្តី គួរតែពន្យាពេលសិនទើបជាការល្អប្រសើរជាង។ ចំពោះ ការខ្ចីបុលនានាសូមកុំធ្វើឲ្យសោះក្នុងថ្ងៃនេះ ពីព្រោះវាជាប្រភពនៃបញ្ហា។​

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលាភសំណាងជាច្រើននឹងហូរចូលក្នុងផ្ទះរបស់អ្នក។ ហើយដើម្បីរក្សាស្ថេរភាពនៃសំណាងនេះ គួរយកចិត្តទុកដាក់ជាមួយមនុស្សទន់សខ្សោយ ដោយរួមទាំងមនុស្សចាស់ និងកុមារផងដែរ។ ចំពោះការបណ្តាក់ទុន ការផ្លាស់ប្តូរការងារថ្មី ឬដំណើរបេសកកម្មការងារអាចនឹងកើតឡើងដោយមិនបានគ្រោងទុក ដូច្នេះសូមត្រៀមខ្លួន ពិសេសទាក់ទងនឹងឯកសារលំអិត។ ក្រៅពីនេះ សូមប្រយ័ត្នការរងរបួស ដាច់រលាត់ជាដើម។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបររកស៊ីជួញដូរ និងការងាររបស់លោកអ្នកប្រព្រឹត្តិទៅល្អប្រសើរណាស់។ ចំពោះស្ថេរភាពហិរញ្ញវត្ថុគឺកំពុងតែមានសញ្ញាណនៃការរីកចម្រើន អ្នកអាចមានលទ្ធភាពបង្កើតកំរិតលុយកាក់បាន។ ដោយឡែក សូមព្យាយាមធ្វើការដោយខ្លួនឯង ហើយមិនចាំបាច់ត្រូវយកចិត្តថ្លើមអ្នកណានោះទេ ពីព្រោះបើទោះអ្នកខំប្រឹងធ្វើល្អយ៉ាងណា ទំនាក់ទំនងមួយចំនួនរបស់អ្នកអាចនឹងមើលឃើញក្នុងគំនិតអវិជ្ជមានទៅវិញ ដូច្នេះសូមគ្រប់គ្រងការនិយាយស្តី និងធ្វើឲ្យអ្វីស្ថិតក្នុងកំរិតមធ្យម។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ មុខរបររកស៊ី និងការងាររបស់អ្នកពិបាកក្នុងការទទួលបានផលតាមក្តីបំណង។ មតិរិះគន់ និងគំនិតយោបល់អវិជ្ជមានជាច្រើននឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំង ហេតុដូច្នេះសូមប្រុងប្រយ័ត្ន ធ្វើយ៉ាងណាកុំឲ្យខ្លួនឯងរងផលប៉ះពាល់ពីគំនិតយោបល់ពីខាងក្រៅខ្លាំងពេក។ សូមព្យាយាមចំណាយពេលវេលាធ្វើការ ទទួលខុសត្រូវឲ្យបានខ្ពស់ និងប្រឹងប្រែងស្វែងរកប្រភពពត៌មានផ្សេងៗដើម្បីសម្រួលដល់ស្ថានភាពនេះ។ ក្នុងនោះដែរ សូមកុំបាក់ទឹកចិត្ត អ្វីៗនឹងប្រសើរឡើងវិញនៅចុងបញ្ចប់នៃការងារ។

ចំណាំ៖ ឆ្នាំទាំង៦ ខាល​ ថោះ ម្សាញ់ មមែ រកា ចរ រាសីឡើងខ្ពស់ត្រដែត។​ លោកអ្នកជាម្ចាស់នៃភោគទ្រពសម្បត្តិ និងតំណែងការងារ និងភាពរីករាយក្នុងថ្ងៃនេះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner