អប្សរាព្រឹកនេះ ២៤ កក្កកដា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V1      វ៉ាក់សាំងប្រឆាំងកូវីដ១៩ (AstraZeneca) ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន បានដឹកមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់មិញនេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត។ សូមទស្សនាទិដ្ឋភាពដើមទាំងស្រុងដូចតទៅ៕…ឃ្លីប

វគ្គទី២៖សុវត្ថិភាពសង្គម

C1    ឯកឧត្ដម ហ៊ុន ម៉ានី បានផ្ញើរសារចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ ដោយសារគ្រោះទឹកជំនន់ នៅខេត្ត Henan ប្រទេសចិន ៕…អានផ្ទាល់

C8    រដ្ឋបាលរាជធានីភ្នំពេញ បន្ដដាក់ចេញវិធានការរដ្ឋបាល ផ្អាកបណ្ដោះអាសន្នសកម្មភាពការងារ មុខរបរ អាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល១៤ថ្ងៃ ៕…អានផ្ទាល់

C2    ស្នងការរងទទួលផែនការធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជួបសំណេះ​សំណាល និងប្រគល់ថវិការសមាគមមិត្តនគរបាលជាតិ១៨លានរៀល ជូនគ្រួសារសពនគរបាល​មរណៈនិងចូលនិវត្តន៍ចំនួន០៣នាក់៕…អានផ្ទាល់ (ដោយ៖សំ វិចិ្ឆការ)

ខេត្តព្រះវិហារ

C3    អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខកងកម្លាំងទាំង៣ និងពិនិត្យសំណង់វេទិកាទិវាវប្បធម៌រួមគ្នា រវាងកម្ពុជា-ឡាវ នៅតំបន់ព្រំដែនផ្លូវទឹក ស្ថិតនៅក្នុងស្រុកឆែប៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ)

ខេត្តបាត់ដំបង

C10          រដ្ឋបាលខេត្តបាត់ដំបង ចុះពិនិត្យមើលរៀបចំទីតាំងធ្វើជាកន្លែងមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់បងប្អូនពលករវិលត្រឡប់ពីប្រទេសថៃ ស្ថិតនៅក្នុងវិទ្យាល័យអន្លង់វិល ស្រុកសង្កែ៕…អានផ្ទាល់(ដោយ៖អ៊ុក សំអាន)

ខេត្តកំពង់ចាម

BH1  អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្ត ផ្តល់ជូនដល់ក្រុមការងារ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ៕ …អានផ្ទាល់…

ខេត្តពោធិ៍សាត់

BH2  កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនមនុស្សពីរនាក់ ដកហូត អួនក្រឡាល្អិត ៩ខ្សែ ក្បាលបរ ២០គ្រឿង ក្នុងប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទ នៅស្រុកបាកាន ៕ …ឃ្លីប…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តព្រះសីហនុ

C5  គណៈកម្មការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គអឆក) អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការស្ថាបនាផ្លូវ និងស្ថានីយ៍ចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ៕…អានផ្ទាល់(ដោយ៖ខៀវ សាវ៉ុន) ឧប,ជា សុផារ៉ា+ឯឧ,សាយ សំអាល់

ខេត្តសៀមរាប

C4  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លាអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ) លោកជំទាវពុំ ចន្ទីនី

ខេត្តបន្ទាយមានជ័យ

C9     វត្តអារាមទូទាំងក្រុងប៉ោយប៉ែត ទទួលបានការប្រគេននូវទៀព្រះវស្សា និងទ័យ្យវត្ថុ ពីរដ្ឋបាលក្រុង ។…… លោកគៀន ច័ន្ទហ៊ីន  …ឃ្លីប…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តកំពង់ធំ

BH3  ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ងួន ញ៉ិល ចាត់តំណាងនាំយកទៀនវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ១២វត្ត ក្នុងខេត្តកំពង់ធំ ៕ …អានផ្ទាល់…

BH4  ផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះទី១៩៥ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូន គ្រួសារអតីតយុទ្ធពិការ មួយគ្រួសារ ដែលមានដី តែពុំមានជម្រក ស្នាក់ ​នៅមិនសរម្យ នៅភូមិសង់ឃ្លាំង ៕ …ឃ្លីប…

ខេត្តកំពង់ធំ

C11          សំណង់អត់ច្បាប់សាងសង់លើចំណីដីផ្លូវសាធារណៈក្នុងស្រុកស្ទោងមន្ទីរសូរិយោដីខេត្តសម្រេចផ្អាកបណ្តោះអាសន្ន៕…លោកប៊ុន រដ្ឋា…ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V2    នាយបេសកកម្មកម្ពុជា និងតំណាងប្រទេសទាំង ២០៥ អញ្ជើញដល់កន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូហើយ៕…អានផ្ទាល់

BT1  កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១ នៃសហគ្រាស គ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ៕ …ឃ្លីប…

C6  អភិបាលខេត្តកំពង់ស្ពឺ ចាត់ទុកការដាំដើមឈើ គឺជាការថែរក្សាវប្បធម៍ និងប្រពៃណី ពីអតីតព្រះមហាក្សត្រនៃយើង៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)

N24- ក្រសួងបរិស្ថាន គ្រោងបង្កើតស្លាកយីហោ «ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា៕…ឃ្លីប

——–សូមជូន បទយកការណ៍

R81 ក្រវិលដីឥដ្ឋរំលេចក្បាច់ខ្មែរនិងបង្កប់នូវអត្តសញ្ញាណជាខ្មែរ

MC:  ទើបតែត្រូវបានបង្កើតនៅក្នុងអំឡុងពេលជំងឺ​កូវីដ១៩វាយប្រហារនៅកម្ពុជា នៅដើមឆ្នាំនេះប៉ុណ្ណោះ ​ប៉ុន្តែ Mona Palette ទទួលបានការគាំទ្រច្រើនទាំងពីសំណាក់ភ្ញៀវជាតិ និងពិសេស ពីភ្ញៀវអន្តរជាតិទៅហើយ ។ ក្រវិលច្នៃពីដីឥដ្ឋ ដោយ Mona Palette មិនត្រឹមតែមានក្បាច់ មានរូបរាងជាខ្មែរប៉ុណ្ណោះទេ តែសូម្បីតែឈ្មោះ ក៏បង្កប់នូវអត្តសញ្ញាណ ជាខ្មែរដែរ ។ យ៉ាន់ លីណា …ឃ្លីប…

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner