អូរសោមខ្ពង់រាបភ្នំសំកុស ជីវ:ចំរុះស្រស់ត្រកាល ជួរភ្នំក្រវាញភាគកណ្តាល វិសេសវិសាលទឹកដីភ្នំ

អត្ថបទដោយ៖
AMS OneMinute

ព្រៃបៃតងខ្ចីដុះខ្ពស់ស្រោង
បាំងដេីមវល្លិតោងព័ទ្ធជិតជុំ
ម្លប់លាក់មាត់ជ្រោះផ្ទាំងថ្មធំ
ទឹកហូរប្រគុំភ្លេងធម្មជាតិ។

តាមភូមិអ្នកស្រុកធ្វេីចំការ
ជួបជុំគ្រួសារសន្តានញាតិ
ក្រូចម្រេចធូរេនផ្លែព្រោងព្រាត
ចេកល្មៀតដុះជ្រៀតក្រវាញស្រុក។

អូរសោមលោមចិត្តឱ្យលង់ស្នេហ៍
ហាក់ជួយថ្នមថែផ្តល់ក្តីសុខ
អារម្មណ៍បានស្បេីយកាយស្រណុក
បាត់ភាពស្មាញស្មុគ្របាត់ខ្វល់ខ្វាយ។

លាហេីយអូរសោម អូរនិស្ស័យ
លាស្ទឹង អាតៃលាមិនឆ្ងាយ
លាឫស្សីជ្រុំទាំងចិត្តស្តាយ
លាពីចម្ងាយលាជួបវិញ៕

✍🏽-Oum Sopheap

ads banner