ខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០៤នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង១០៤នាក់នោះ រួមមាន១១នាក់ជាកម្មកររោងចក្រ, ៧១នាក់រកឃើញវិជ្ជមាននៅផ្សារកំពង់ត្រាច ស្រុករមាសហែក, ៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះនៅ មានស្រុកនិងក្រុងមួយចំនួនទៀត ។ ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានទី១ជាបុរសអាយុ៦៩ឆ្នាំនៅស្រុកស្វាយជ្រំ និងទី២ ជាស្ត្រីអាយុ៨៤ឆ្នាំ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៣២២នាក់, ព្យាបាលជាសះស្បើយចំនួន៣ពាន់៥០៥នាក់ និងមានអ្នកស្លាប់សារុបចំនួ៦៩នាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner