កុមារកម្ពុជាអាយុ ១២ឆ្នាំទៅ ១៧ឆ្នាំ នឹងទទួលបានការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អត្ថបទដោយ៖
ហេង វណ្ណា

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារពីអាយុ ១២ឆ្នាំទៅ ១៧ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២១។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងក្នុងពេលអញ្ជើជាអធិបតីក្នុងពិធីទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសជប៉ុន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។

ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខាងមុខ នឹងនាំចៅៗដែលមានអាយុលើសពី ១២ ឆ្នាំទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាលម៉ែត្រ ហើយសម្តេចនឹងធ្វើសន្និសីទកាសែតនៅទីនោះ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារនិងមនុស្សវ័យជំទង់អាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ប្រមាណ២លាននាក់។ ចំពោះប្រជាពលរដ្ឋខ្មែរអាយុចាប់ពី១៨ឆ្នាំឡើងទៅមានជាង ៦,៥ លាននាក់ហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែល បានកើនឡើង ៦៥,៥៣ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់ ១០ លាននាក់។

កម្ពុជានឹងសម្រេចគោលដៅដែលរាជរដ្ឋាភិបាលបានកំណត់គឺចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបាន៦២,៥ភាគរយ នៃប្រជាជន១៦លាននាក់នៅក្នុងពេលខាងមុខ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner