ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតសមាជិកបក្សសង្គ្រោះជាតិ ២រូប ដោយសារបណ្ដឹងនៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបដិសេធការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតសមាជិកគណៈកម្មាធិការនាយកអតីតគណបក្សសង្គ្រោះជាតិ ២រូប ដោយសារបុគ្គលទាំងពីររូបនេះ ពាក់ព័ន្ធបទល្មើសធ្ងន់ធ្ងរផ្សេងៗនាពេលកន្លងមក។ បុគ្គល២រូប ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន បដិសេធនោះ គឺលោក ញឹម គឹមញ៉ុល និងលោកជួង ជូងី ។

យោងតាមប្រភពព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដោយសារបុគ្គលទាំងពីររូបនេះនាពេល កន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោ បាយ សម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីកា របស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។

ទី១.ឈ្មោះ ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិនិងបង្កភាពចលាចលក្នុងសង្គមដោយបានដឹកនាំបញ្ជាផ្ទាល់សកម្មជនរបស់អតីតគណបក្ស សង្គ្រោះជាតិនៅក្នុងប្រទេសថៃនិងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់ខ្លួនដើម្បីកៀរគរកម្លាំងត្រៀមចូលផែនការវិលត្រលប់ចូលរបស់មេឧទ្ទាមទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ ពាក់ព័ន្ធសកម្មភាពសាលាដំបូងខេត្តព្រះសីហនុបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួននិង បានកំពុងរៀបចំដំណើរការជំនុំជម្រះក្តីចំពោះជនត្រូវចោទឈ្មោះ ញឹម គឹមញ៉ុល ពីបទ «រួម គំនិតក្បត់»។

ទី២.ឈ្មោះ ជួង ជូងី បានធ្វើសកម្មភាពញុះញង់ក្នុងចេតនាទុច្ចរិតរារាំងនិងបំពានសិទ្ធិនយោបាយរបស់ពលរដ្ឋដោយបានប្រើប្រាស់បណ្តាញសង្គមប្រព្រឹត្តអំពើទុច្ចរិត បំពាននឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រក្នុងគោលបំណងរារាំងប្រជាពលរដ្ឋដែល មានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត នៅឆ្នាំ២០១៨។ សកម្មភាពនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់សំណើជូនទៅក្រសួងយុត្តិធម៌ដើម្បីពិនិត្យនិងមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលនេះហើយករណីនេះ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា៖ រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៤រូបហើយ ត្រូវបានព្រះមហាក្សត្រកម្ពុជា និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner