សន្និសិទអន្តរជាតិលើកទី ៧ ស្តីពីការប្រយុទ្ធប្រឆាំងភាពក្រីក្រនិងការអភិវឌ្ឍកុមារ ក្រោមប្រធានបទ “ការវិនិយោគចំពោះកុមារដើម្បីវិបុលភាពប្រកបដោយចីរភាព”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសិទអន្តរជាតិលើកទី ៧ ស្តីពីការប្រយុទ្ធប្រឆាំងភាពក្រីក្រនិងការអភិវឌ្ឍកុមារ ក្រោមប្រធានបទ “ការវិនិយោគចំពោះកុមារដើម្បីវិបុលភាពប្រកបដោយចីរភាព” Seventh International Conference on Anti-Poverty and Child Development, themed “Investing in Children for Sustainable Prosperity” តាមប្រព័ន្ធ Videos Conference ប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ថ្លែងសុន្ទរថាដោយផ្តោតការយកចិត្តទុកដាក់និងឆ្លុះបញ្ចាំងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) ជាពិសេសចំណុចគន្លឹះៗពាក់ព័ន្ធបរិបទនៃការគាំពារ និងអភិវឌ្ឍកុមារតូចនៅក្នុងតំបន់ ដែលរួមមាន៖

  • សារះប្រយោជន៍នៃការវិនិយោគចំពោះការគាំពារ និងអភិវឌ្ឍន៍កុមារតូច
  • បច្ចុប្បន្នភាពនៃការទទួលបានសេវាអប់រំកុមារតូច និងសេវាសុខភាពនិងអនាម័យ និង
  • ផលប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះកុមារតូច

ព្រមទាំងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីលើកកម្ពស់គុណភាពនិងនិរន្តរភាពនៃការផ្តល់សេវាសម្រាប់ការគាំពារ និងអភិវឌ្ឍកុមារតូច ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs) សម្រាប់បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner