អត្តពលិកកូរ៉េខាងត្បូង ដណ្តើមបានមេដាយមាស លើកវិញ្ញាសាកីឡាបាញ់ធ្នូ ពីព្រឹត្តិការណ៍ Tokyo Olympics

(ជប៉ុន)៖ អត្តពលិកប្រទេសកូរ៉េខាងត្បូង ដណ្តើមបានមេដាយមាសជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡា Tokyo 2020 ។
កីឡាការិនី An San និងកីឡាករ Kim Je Deok បានចាប់ដៃគូគ្នា យកឈ្នះ អត្តពលិកហូឡង់ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញសាកីឡាបាញ់ធ្នូ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា កីឡាការិនី An San និងកីឡាករ Kim Je Deok បានយកឈ្នះ កីឡាការិនី Gabriela Schloesser និងកីឡាករ Steve Wijler របស់ហូឡង់ ដោយលទ្ធផល ៥ទល់នឹង៣ ដើម្បីមេដាយមាស, ខណៈម៉ិកស៊ិក ទទួលបានមេដាយសំរឹទ្ធ។
គួររម្លឹកថា អត្តពលិកកូរ៉េខាងត្បូង មកដល់ពេលនេះ ដណ្តើមបានមេដាយមាសចំនួន១៤ ក្នុងចំណោមមេដាយមាសទាំង១៧ នៅក្នុងការប្រកួតកីឡាបាញ់ធ្នូជាក្រុម ចាប់តាំងពីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍អូឡាំពិក ក្នុងឆ្នាំ១៩៨៨៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner