គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ក្រុងបូកគោនៅថ្ងៃទី២៥ ខែ កក្កដានេះ

រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្តីជូនដំណឹងមួយស្តីពីការ ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។

       ក្នុងសេចក្តីជូនដំណឹងនេះ គ.ជ.ប បានបញ្ជាក់ប្រាប់ដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបាន ជ្រាបថា គជប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១នេះតាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖ទូរទស្សន៍ជាតិកម្ពុជា,វិទ្យុជាតិកម្ពុជា,គេហទំព័រ គ.ជ.ប www.nec.gov.kh,កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News”,Facebook Page គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត , National Election Committee ,Channel Youtube គ.ជ.ប៕ដោយ៖ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner