សមាជិកព្រឹទ្ធសភាដាំដើមឈើគឺដើម្បីលើកកម្ពស់សោភណ្ឌភាពនិងទប់ស្កាត់ការបំរែបំរួលអាកាសធាតុ

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាបានលើកឡើងថាដាំដើមឈើគឺដើម្បីលើកកម្ពស់សោភណ្ឌភាពនិងទប់ស្កាត់ការបំរែបំរួលអាកាសធាតុ ។
លោកជំទាវបានថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកជំទាវបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាំកូនឈើប្រណិតចំនួន៥០០ដើម ជាមួយ បងប្អូនប្រជាពលរដ្ឋ នៅបរិវេណទីទួលមួយកន្លែង ស្ថិតក្នុងភូមិល្វាជោម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ ២០២១ ។
លោកជំទាវឃួន ឃុនឌី បានលើកឡើងថាការរៀបចំឱ្យមានពិធីដាំកូនឈើនេះឡើងក្នុងគោលបំណងបំផុសស្មារតីការដាំដើមឈើឡើងវិញបណ្តុះគំនិតថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀតដើម្បីកែលម្អលើកកម្ពស់សោភណ្ឌភាព ក្លាយជាតំបន់បរិស្ថានបៃតង ។
លោកជំទាវបន្តថាព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុហើយដើមឈើនេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុតជាអាយុជីវិតមនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិមានតម្លៃខាងសេដ្ឋកិច្ច និង សង្គមជាតិជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។ ការប្រែប្រួលអាកាសធាតុមិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកំដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាត ជាដើម ។
ជាមួយគ្នានេះដែរលោកជំទាវ ឃួន ឃុនឌី អំពាវនាវដល់បងប្អូនទាំងអស់ឲ្យចូលរួមថែរក្សា ស្រលាញ់ធម្មជាតិ ដែលជាកោសិកានៃសង្គម ត្រូវមានភារកិច្ចចូលរួមថែរក្សាបរិស្ថានឲ្យបានល្អដើម្បីភាពរស់នៅប្រកបដោយផាសុខភាព និងសុខភាពល្អប្រសើរ ហើយក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខទីកន្លែងនេះនឹងអាចក្លាយជាកន្លែងមួយល្អសម្រាប់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាពនឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ។
នៅក្នុងឱកាសនៃពិធីដាំកូនឈើនេះសង្កេតឃើញថាមានបងប្អូនមកចូលរួមសកម្មនេះសបញ្ជាក់ពីស្មារតីស្រឡាញ់ ធម្មជាតិ ស្រឡាញ់បរិស្ថានបៃតងនិងឆន្ទៈចូលរួមយ៉ាងមោះមុត ចង់ឃើញទីកន្លែងនេះ ប្រែក្លាយកន្លែងមានពណ៌បៃតងស្រស់បំព្រងគួរជាទីទាក់ទាញអារម្មណ៍

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner