រដ្ឋាភិបាលវៀតណាម សម្រេចបិទខ្ទប់រដ្ឋធានីហាណូយ មិនឱ្យប្រជាជនជាង ៨លាន នាក់ធ្វើដំណើរចេញចូល ដើម្បីទប់ស្កាត់រលកឆ្លងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២៤ កក្កដា រដ្ឋាភិបាលវៀតណាម សម្រេចបិទខ្ទប់រដ្ឋធានីហាណូយ មិនឱ្យប្រជាជនជាង ៨លាន នាក់ធ្វើដំណើរចេញចូល ដើម្បីទប់ស្កាត់រលកឆ្លងជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរ

នៅថ្ងៃដដែល ក្រសួងសុខាភិបាលវៀតណាម ក៏បានរាយការណ៍ករណីឆ្លងថ្មីចំនួន ៧.៩៦៨នាក់ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសនេះ។

វៀតណាមកំពុងជួបប្រទះការផ្ទុះឡើងនូវករណីឆ្លងថ្មីយ៉ាងខ្លាំង ចាប់តាំងពីចុងខែមេសាមក។ ជាង ១/៣ នៃប្រជាជនសរុបជិត ១០០លាន កំពុងស្ថិតក្រោមការបិទខ្ទប់។ បើទោះបីជាមានវិធានការបែបនេះក៏ដោយ ក៏នៅតែគ្មានសញ្ញាថមថយនៃការឆ្លងផងដែរ។

ប្រភព៖ The Strait Times

ads banner