សភាបារាំងអនុម័តច្បាប់លិខិតចាក់វ៉ាក់សាំងកូវីដ-១៩ បើទោះបីមានការតវ៉ាប្រឆាំងក៏ដោយ (មានវីដេអូ)

បារាំង៖ សភាបារាំងបានបោះឆ្នោតអនុម័ត​ច្បាប់លិខិតចាក់​វ៉ាក់សាំង​កូវីដ១៩ ដែលធ្វើឱ្យប័ណ្ណវ៉ាក់សាំងជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងសមាជិកសភាមកពីសភាជាន់ខ្ពស់ និងជាន់ទាប ។

ការអនុម័ត​ច្បាប់ខាងលើនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសបារាំងត្រូវបានរង្គោះរង្គើម្តងទៀតដោយក្រុមបាតុករប្រមាណ១៦ម៉ឺននាក់ ដែលបានធ្វើបាតុកម្មនៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងច្បាប់នេះ ខណៈមានមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ក៏បានបញ្ជាក់ដែរថា ប្រជាជនបារាំងដែលមានប័ណ្ណវ៉ាក់សាំង និងធ្វើតេស្តអវិជ្ជមានកូវីដ១៩ នឹងត្រូវអនុញ្ញាតអោយចូលរួមកន្លែងកម្សាន្តនានាដូចជារោងកុន ឬក្លឹបរាត្រី ដែលមិនអោយលើសពី៥០នាក់ ។

សេចក្តីប្រកាសនេះគឺជាការផ្លាស់ប្តូរដោយលោក ម៉ាក្រុង ដើម្បីធ្វើឱ្យការចាក់វ៉ាក់សាំងជាអាវុធកំពូលប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលដែលមានបំរែបំរួលថ្មីលេចចេញជាចាំបាច់ដែលតម្រូវអោយមនុស្សត្រូវចាក់វ៉ាក់សាំង ប្រសិនបើពួកគេចង់បន្តទម្លាប់ប្រចាំថ្ងៃ ។ ការប្រកាសរបស់លោក ម៉ាក្រុង ធ្វើឡើងក៏ដើម្បីលើកទឹកចិត្តប្រជាជនបារាំងចូលរួមចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដោយលោកថាដាច់ខាតត្រូវចាក់វ៉ាក់សាំងប្រសិនបើពួកគេចង់បន្តទម្លាប់ប្រចាំថ្ងៃ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner