ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន

នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធសន្និសីទវីដេអូ ZOOM ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដោយមានការចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងតំណាងពីអង្គភាពពាក់ព័ន្ធដែលជាសមាជិកជាច្រើនរូបទៀត។

គួរបញ្ជាក់ថា ក្រុមការងារចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ មានភារកិច្ច សិក្សាស្រាវជ្រាវប្រមូលព័ត៌មាន ព្រឹត្តិបត្រ ឯកសារ របាយការណ៍ កំណត់ហេតុ លិខិតស្នាមផ្សេងៗ និងលិខិតបទដ្ឋានគិតយុត្តពាក់ព័ន្ធនានា ចាប់ពីអាណត្តិទី១ នៃរាជរដ្ឋាភិបាលកម្ពុជា រហូតដល់បច្ចុប្បន្ន ដើម្បីចងក្រងរៀបចំសមិទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ៕ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner