ការឆ្លងកូវីដ១៩ មានចំនួន៧៧៨ករណី រយៈពេល២៤ម៉ោងចុងក្រោយនេះ (Video Inside)

ការឆ្លងកូវីដ១៩ក្នុងសហគមន៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧៧៨ករណី ដែលជាតួលេខ ថយ៤១ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមការឆ្លងទាំងជាង៧០០ករណីថ្ងៃនេះ, ការឆ្លងចូលក្នុង សហគមន៍មានចំនួន៣០៣ករណីប៉ុន្តែការឆ្លងមកពីក្រៅ​ប្រទេសបានកើនច្រើនដល់៤៧៥ករណី។ ការឆ្លងមកពី ក្រៅប្រទេសគឺជាករណីដែលក្រសួងសុខាភិបាលបាននិងកំពុងព្រួយបារម្ភទន្ទឹមនឹងការចាត់វិធានការណ៍ប្រុង ប្រយ័ត្នទប់ទល់ការឆ្លងវាយលុកនាំចូលមកពីក្រៅប្រទេសជាពិសេសវីរុសបំប្លែងថ្មី Delta ។

កម្ពុជាក្នុងរយៈ២៦ថ្ងៃនៃខែកក្កដានេះ, ការឆ្លងជាង៩០០ករណីមាន១៣លើក, ការឆ្លងជាង ៨០០ករណី មាន១១ លើក និងការឆ្លងជាង៧០០ករណីមាន២លើករួមទាំងការឆ្លង៧៧៨ករណីថ្ងៃនេះ។ ការស្លាប់ថ្មី ក្នុងរយៈពេល២៤ ម៉ោងចុង ក្រោយនេះមានចំនួន២២នាក់ ដែលថយចុះ៧នាក់ប្រៀបធៀបនឹងម្សិលមិញ។ ចំនួនមនុស្សដែលបាន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល១៥៨ថ្ងៃកន្លងមកនេះ បានកើន ឡើងដល់៦ម៉ឺន៤ពាន់៥៤៩ ករណី ។

កម្ពុជាគិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេស មានចំនួន៧ម៉ឺន៣ពាន់ ៧០១ ករណី, ការស្លាប់សរុបមានចំនួន១ពាន់៣០៥នាក់ និងការព្យាបាលជាសះស្បើយ សរុប មានចំនួន៦ម៉ឺន ៥ពាន់៩៦០នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner