សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខនាយករដ្ឋមន្ត្រីចិន ក្នុងករណីគ្រោះទឹកជំនន់ (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខនាយករដ្ឋមន្ត្រីប្រទេសចិនជុំវិញករណីគ្រោះទឹក ជំនន់នាភាគកណ្តាលប្រទេស។

ព្យុះភ្លៀងបង្កទឹកជំនន់ក្នុងខេត្តហឺណាននៃប្រទេសចិនចាប់តាំងពីថ្ងៃទី១៧កក្កដា នោះមក មានមនុស្សបាត់បង់ជីវិតមានយ៉ាងហោច៦៣នាក់និងមនុស្សច្រើននាក់ទៀតបានបាត់ខ្លួន។ មនុស្សជា ច្រើនលាននាក់បានប៉ះរងផលប៉ះពាល់និងត្រូវបានគេជម្លៀសចេញពីទីលំនៅដ្ឋានដែលរងការលិចលង់គ្រាដែល ទឹកភ្លៀងបានធ្លាក់ក្នុងមួយម៉ោងមានច្រើនដល់ជាង២០១មីលីម៉ែត្រឯណោះ។

សារលិខិតរបស់សម្តេចតេជោហ៊ុន សែនទៅកាន់នាយករដ្ឋមន្ត្រីចិនលោកលឺខឺឈាំង និងត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្ងៃទី២៦កក្កដានេះ បានសរសេរថា «ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត, បង្កផលប៉ះពាល់ដល់ មនុស្សជាង បីលាននាក់ និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ»។

សម្តេចតេជោបានថ្លែងក្នុងសារ លិខិតថា តាងនាម ឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេច សូមសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសូម ចូលរួមរំលែ ក ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង និងជូនចំពោះប្រជាជនចិន ជាពិសេសជន រងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងគ្រោះមហន្តរាយនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner