ក្រសួងសុខាភិបាល បង្ហាញភាពគ្រោះថ្នាក់ នៃវីរុសបំប្លែងថ្មី Delta (Video Inside)

រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឳ វណ្ណឌីន បានថ្លែងជុំវិញអំពើរាតត្បាតវីរុសបំប្លែងថ្មីនៅនានាដែល បានធ្វើឲ្យពិភពលោកព្រួយបារម្ភក្នុងនោះរួមមានទាំងកម្ពុជាដែលមានការឆ្លងវីរុសបំប្លែងអាល់ហ្វានិងវីរុសបំប្លែង Delta ផងដែរ។ លោកស្រីឳ វណ្ណឌីនក្នុងពេលចុះទៅកាន់ខណ្ឌទួលគោករាជធានីភ្នំពេញថ្ងៃទី២៦កក្កដានេះ បាន ថ្លែងថានៅកម្ពុជាវីរុសបំប្លែងមួយចំនួនត្រូវ បានគេរកឃើញជាបន្តបន្ទាប់ដែលនាំឲ្យមានក្តីព្រួយបារម្ភ ។

មន្ត្រីក្រសួងសុខាភិបាលបានថ្លែងកន្លងមកការធ្វើចត្តាឡីស័កបានតម្រូវតែរយៈពេល១៤ថ្ងៃតែប៉ុណ្ណោះក្រោយការ រកឃើញមិនមានការឆ្លង ប៉ុន្តែភាពវិវត្តន៍ជាក់ស្តែងនាពេលនេះ បានបង្ហាញថាវិរុសបំប្លែង Delta ក្នុងរយៈពេល ១៤ថ្ងៃនៅមិនទាន់អាចបញ្ចេញរោគសញ្ញានោះទេ, វីរុសនេះ គេអាចរកឃើញកើតឡើងបន្ទាប់១៤ថ្ងៃនៃការធ្វើ ចត្តាឡីស័ករួចនោះថែមទៀត។

លោកស្រីឳវណ្ណឌីនបានថ្លែងថាបើបុគ្គលនោះមិនគោរពតាមវិធានការណ៍ធ្វើចត្តាឡីស័កបន្ថែមមួយសប្តាហ៍នោះ បានត្រឹមត្រូវនោះទេ ការជួបជុំមិត្តភក្តិក្រោយការពីការធ្វើចត្តាឡិស័កមិនគ្រប់ថ្ងៃនេះ នឹងអាចធ្វើឲ្យមានការឆ្លង វីរុសបំប្លែងថ្មី Delta  នោះរាលដាលទៅកាន់អ្នកដទៃថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner