ខេត្តព្រៃវែង ឆ្លងថ្មី៧៦នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៧៦នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មី ទាំង៧៦នាក់ថ្ងៃនេះ រួមមាននៅស្រុកព្រះសេ្ដច២៧នាក់, ស្រុក មេសាង១០នាក់, ស្រុកស្វាយអន្ទរ៩នាក់, ស្រុកកំចាយមារ៧នាក់,  ស្រុកពារាំង៥នាក់, ស្រុកកំពង់ត្របែក៣នាក់, ស្រុកស៊ីធរកណ្ដាល៣នាក់, ស្រុកកញ្ជ្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកពាមជរម្នាក់, ស្រុកបាភ្នំម្នាក់, មកពី រាជធានីភ្នំពេញម្នាក់ និងមកពីខេត្តស្វាយរៀង៦នាក់។

ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៥កក្កដាឆ្នាំ២០២១ មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុប៣ពាន់៧៦៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន២ពាន់៥៧៣នាក់ និងស្លាប់៦៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner