ខេត្តកំពង់ចាម ឆ្លងថ្មី៥០នាក់ និងស្លាប់៣នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង៥០នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម៥នាក់, ស្រុកកង មាសម្នាក់, ស្រុកកោះសូទិនម្នាក់,ស្រុកចំការលើ៦នាក់,  ស្រុកជើងព្រៃម្នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ១០នាក់, មកពីរាជធានីភ្នំពេញ៣នាក់, ពីខេត្តក្រចេះម្នាក់ និងមកពីខេត្តត្បូងឃ្មុំ៣នាក់ ។  ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩ទាំង៣នាក់រួមមានស្ត្រីអាយុ៧៩ឆ្នាំនិង៦២ឆ្នាំនៃស្រុកស្ទឹងត្រង់និងស្ត្រី អាយុ៣១ឆ្នាំម្នាក់ទៀតនៅក្នុងស្រុកត្បូងឃ្មុំ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner