បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡើងចិញ្ចើមផ្លូវ បុកម៉ូតូចតឈ្ងៀមខ្ទាតជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកCRVមួយគ្រឿងរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកម៉ូតូកំពុងចតស្ងៀមខ្ទាតតជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២១ នៅចំណុចមុខព្រលានយន្តហោះពោធិចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូហុងដាឃ្លីកពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខនគរបាល1-8680ដែលម្ចាស់ចតស្ងៀមលើចិញ្ចើមផ្លូវ ខណ:នោះក៍មានបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2J-8182ធ្វើដំណើរតាមបណ្តោយសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវទៅបុកម៉ូតូកំពុងចតស្ងៀមពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា ក្រោយពីសម្រុះសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង ទើបសម្របសម្រួលគ្នាត្រូវដោយភាគីរថយន្តបានចេញសំណងចំនួន២៥០ដុល្លារទៅឲ្យភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner