បញ្ឆេះរថយន្តចោលរួចចុះទៅដកលុយទូអេធីអឹម ពេលចេញមកវិញចោរលួចរថយន្តបាត់
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន បានបេីករថយន្តម៉ាក Lexus RX300 មកចូលដកលុយនៅទូអេធីអឹមដោយមិនបានពន្លត់ម៉ាស៊ី លុះចេញមកវិញស្រាប់តែបាត់រថយន្តទេីបបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តរងគ្រោះមានឈ្មោះ Wei Shuangma អាយុ៧៩ឆ្នាំ។
យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តខាងលេី បានបេីករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ស្លាកលេខ 2S-6160 ពណ៌ប្រផេះ បានចតរថយន្តបញ្ឆេះចោល នៅមុខធនាគារ ឈីហ្វ គោលបំណងចូលទៅដកលុយ។ ក្រោយពេលដកលុយរួច ចេញមកវិញស្រាប់តែបាត់រថយន្តតែម្តង។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌច្បារអំពៅ២ ដេីម្បីសុំការអន្តរាគមន៍តាមរកផងដែរ៕ដោយ៖ ជីម ភារ៉ា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕