ក្រសួងធនធានទឹកបង្ហាញការព្យាករណ៍អាកាសធាតុក្នុងរយៈពេល១សប្ដាហ៏ទៅមុខ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៧កក្កដាឆ្នាំ០២១ បានព្យាការណ៍អាកាសធាតុប្រទេសកម្ពុជារយៈពេល១សប្ដាហ៏ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣សីហាឆ្នាំ២០២១។ ក្រសួងធនធានទឹកបានឲ្យដឹងថា ប្រទេសកម្ពុជាទទួលឥទ្ធិពលពីជ្រលងនៃប្រពន្ធ័សម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងខ្យល់មូសុងនិរតីមានល្បឿនមធ្យម។ ដោយឡែកព្យុះទី៦ឈ្មោះ អ៊ីន ហ្វា IN-FA បានឡើងចូលដល់ភាគខាងកើតប្រទេសចិន។

ព្យុះនឹងថមថយឥទ្ធិពលជាវិសម្ពាធទាបនៅថ្ងៃទី២៨កក្កដា។ ស្ថានភាពនោះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ ខ្យល់ និងខ្យល់កន្ត្រាក់។ លើកលែងតែបណ្ដាខេត្តដូចជា កំពង់ស្ពឺ, តាកែវ, កំពត, កណ្ដាល និងរាជធានីភ្នំពេញ ដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ ខ្យល់ និងខ្យល់កន្ត្រាក់។ ចំណែកនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រមានខ្យល់ខ្លាំង, ភ្លៀងខ្លាំង រលកសមុទ្រខ្ពស់ៗ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner