ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៧ករណី និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប ២០នាក់, ស្រុកអង្គរជុំ ២នាក់នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកពួក ៤នាក់,មកពីខេត្តបន្ទាយមានជ័យ ៣នាក់, មកពីខេត្តកំពង់ធំម្នាក់ និងឆ្លងលើពលករមកពីប្រ ទេសថៃ ៦៦នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ ៧៦ឆ្នាំ មកពីស្រុងស្ទោង ខេត្តកំពង់ធំ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣ពាន់ ៩២០នាក់, ព្យាបាលជាសះ ស្បើយចំនួន ២ពាន់ ២៤នាក់ និងស្លាប់ ៤១នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕